វៀតណាមៈ បើយោងតាមគណៈកម្មាធិការជាតិ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា គិតមកទល់អំទ្បុងពេលនៃថ្ងៃឈប់សម្រាក ៤ថ្ងៃកន្លងទៅនេះ មនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងប្រទេសវៀតណាម គឺមានចំនួន ១១១នាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦។
ក្នុងអំឡុងថ្ងៃឈប់សម្រាកនៃបុណ្យរំដោះ និងបង្រួបបង្រួមជាតិនៅវៀតណាមខាងត្បូង កាលពីថ្ងៃទី ៣០ ខែមេសា រហូតដល់ថ្ងៃទី១ ខែឧសភា ដែលមានរយៈពេលបួនថ្ងៃនេះ គេសង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ១៥២ ករណីនៅទូទាំងប្រទេសវៀតណាម ដោយក្នុងនោះ បានបន្សល់ទុកឲ្យមនុស្សចំនួន ១១១នាក់ស្លាប់ និង ១៣៨នាក់ផ្សេងទៀតរងរបួស ក្នុងស្រុកថាញ់នៀន នេះបើតាមការឲ្យដឹងពី កាសែតអនឡាញ បានដកស្រង់សម្តីគណៈកម្មាធិការជាតិ។
គួរបញ្ជាក់ផងដែរ ជាមធ្យមគ្រោះថ្នាក់ចរាចរណ៍ ក្នុងថ្ងៃឈប់សម្រាកនីមួយៗ នៅវៀតណាម បានកើតឡើងចំនួន ៣៨ ករណី ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣៤ នាក់ និង២៧នាក់ទៀតរងរបួស៕
មតិយោបល់