ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ ចរាចរណ៍ខុសច្បាប់ មិនត្រូវបានអនុញ្ញាត នៅក្នុងសហរដ្ឋអាមេរិកទ្បើយ ក្រុមជនចំណាកស្រុក គួរតែត្រឡប់ទៅវិញឥឡូវនេះ

អាមេរិកៈ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា ចរាចរណ៍ខុសច្បាប់ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងប្រទេសទ្បើយ ទោះបីជាក្រុមជនចំណាកស្រុកទាំងនោះ មានសិទ្ធិដាក់ពាក្យសុំសិទ្ធិជ្រកកោន នៅតាមច្រកដែលមានសុពលភាព ស្របតាមច្បាប់អន្តរជាតិបច្ចុប្បន្នក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដោយលោក ត្រាំ បាននិយាយថា ក្រុមជនចំណាកស្រុក ដែលធ្វើដំណើរឆ្ពោះមកកាន់ព្រំដែននោះ នឹងត្រូវរារាំង ដោយទុកឲ្យពួកគេនៅក្នុងទីក្រុងតង់ដ៏ធំ ហើយពួកគេជាច្រើននាក់ នឹងត្រូវនិរទេសទៅវិញ។ យើង កំពុងរៀបចំតង់ធំៗជាច្រើន ហើយនឹងទុកវានៅទីនោះ…យើងមិនអនុញ្ញាតឲ្យពួកគេចូលទៅក្នុងប្រទេសរបស់យើងទ្បើយ»។

ក្នុងនោះលោក បានបញ្ជាក់ទៀតថា ការចរចរណ៍នៃជនចំណាកស្រុកទាំងនោះ វាហាក់បីដូចជាការវាយប្រហារមួយ មកកាន់អាមេរិកអ៊ីចឹង។

សូមជំរាបថា យោធាអាមេរិក ត្រូវបានដាក់ពង្រាយចំនួន ៥,២០០ នាក់ នៅតាមបណ្តោយព្រំដែន ដើម្បីពង្រឹងការល្បាត និងឈរជើងនៅទីនោះ ខណៈដែលកងទ័ព ៧,០០០ នាក់ផ្សេងទៀត កំពុងត្រៀមទៅកាន់ព្រំដែន នៅក្នុងករណីប្រសិនបើចាំបាច់៕

មតិយោបល់