អ៊ីស្រាអែលៈ រដ្ឋាភិបាលអ៊ីស្រាអែល បានប្រាប់ជនជាតិប៉ាឡេស្ទីន ដែលរស់នៅភូមិ Bedouin ក្នុងតំបន់ West Bank ឲ្យរុះរើផ្ទះរបស់ពួកគេ ក្នុងរយៈពេល ៨ ថ្ងៃ រួចបន្ទាប់មកចាកចេញពីទីនោះភ្លាម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
ការព្រមាននេះ បានកើតឡើងប៉ុន្មានសប្តាហ៍ បន្ទាប់ពីតុលាការកំពូលរបស់អ៊ីស្រាអែល បានច្រានចោលបណ្តឹងឧទ្ធរណ៍ ប្រឆាំងនឹងការរុះរើ ឬបំផ្លាញចោលនូវលំដៅដ្ឋានរបស់ពួកប៉ាទ្បេស្ទីន។
ដោយអង្គភាពការពារជាតិអ៊ីស្រាអែល ដែលគ្រប់គ្រងកិច្ចការស៊ីវិលនៅតំបន់ West Bank បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោងតាមសេចក្តីសម្រេចរបស់តុលាការកំពូល ចំពោះប្រជាជនក្នុងភូមិ Khan al-Ahmar បានសម្រេចសេចក្តីជូនដំណឹងមួយ ដែលតម្រូវឲ្យប្រជាជន រុះរើរចនាសម្ព័ន្ធទាំងអស់របស់ពួកគេ នៅលើតំបន់នោះ នៅត្រឹមថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។
ប្រសិនបើពួកគេបដិសេធនោះ អាជ្ញាធរនឹងអនុវត្តការបញ្ជារឲ្យរុះរើ តាមការសម្រេចរបស់តុលាការ និងច្បាប់៕
មតិយោបល់