ចិនៈ ស្ត្រីជនជាតិចិនម្នាក់ថ្វីត្បិតតែគាត់មានអាយុ៥០ឆ្នាំហើយក៏ដោយ ប៉ុន្តែរាងរៅ ដងខ្លួន និងកម្លាំងនៅដូចក្មេងស្រីទើបពេញក្រមុំ។
កីឡាការីនីហែលទឹក អ្នកស្រី ស៊ីនយ៉ាង មានអាយុ ៥០ឆ្នាំ រស់នៅក្នុងខេត្តហឺណានប្រទេសចិន មានរូបរាងស្រស់ស្អាត សាច់ហាប់ណែន និងមានសុខភាពម៉ាំមួន ដោយសារ អ្នកស្រីបានហាត់ប្រាណអស់រយៈពេលជាង២ទសវត្សរ៍។
អ្នកស្រីនិយាយថា ក្រៅពីការហែលទឹក អ្នកស្រីក៏ចូលចិត្តហាត់ប្រាណខ្លាំងណាស់ដែរ ហើយតែងហាត់ប្រាណជាប់ជាប្រចាំរហូតមក។
វិធីដែលអ្នកស្រីអនុវត្តន៍គឺ ក្នុងមួយថ្ងៃហែលទឹកម្តងរយៈពេល២ម៉ោង និង ហាត់ប្រាណជាមួយឧបករណ៍ ២ទៅ៣ដងក្នុងមួយសប្តាហ៍។ អ្នកស្រីបន្ថែម ថាចង់មានរាងស្អាតរហូតដល់អាយុ៨០ឆ្នាំ៕
មតិយោបល់