ភ្នំពេញៈ តំបន់មួយចំនួនក្នុងខណ្ឌសែនសុខ និងពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដាច់ភ្លើងនៅរយៈពេលមួយម៉ោងមុននេះ ដែលបណ្ដាលមកពីខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ធ្លាក់គងលើ Cross Arm។ នេះបើតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា ជូនដំណឹងនៅមុននេះ១៥នាទី។
អគ្គិសនីកម្ពុជា បានឲ្យដឹងថា “នៅថ្ងៃទី02 ខែកក្កដាឆ្នាំ2016 នៅវេលាម៉ោង14:25នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី5(GS5-F4) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (1) ភូមិត្រពាំងមាន ភូមិត្រពាំងជើងស្រុក ភូមិជាងទង ភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ និងភូមិម្លូផ្អែម សង្កាត់គោករកា ខណ្ឌសែនសុខ (2) ភូមិសាក់ប្រយុទ្ធ ភូមិស្រែជះ សង្កាត់ស្នោរ និងភូមិអណ្តូងតាអន ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ”។
អគ្គិសនីកម្ពុជា បញ្ជក់ថា មូលហេតុបណ្តាលមកពីខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ធ្លាក់គងលើ Cross Arm ហើយបច្ចុប្បន្នក្រុមការងារបច្ចេសទេសកំពុងពិនិត្យ និងជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕


មតិយោបល់