កូរ៉េ ៖ បើទោះបីជាខ្លួនជាប់មន្ទិល សង្ស័យ នឹងរឿងថ្នាំញៀន តែ Park Bom នៅតែសម្តែងយ៉ាងក្លាហាន ជាមួយនឹងការប្រគុំតន្ត្រី ក្រុម 2NE1ទៅតាមតារាងពេលវេលាដែលបានកំណត់។
កាលពីថ្ងៃទី ៥ និងទី ៦ ខែ កក្កដានេះ ក្រុម 2NE1 បានប្រគុំតន្ត្រី ក្រោមចំណងជើងថា “All Or Nothing” នៅ Yokohama Arena ប្រទេសជប៉ុន ដោយមានអ្នកគាំទ្រជាង ៣៤ ០០០ នាក់ ។ ការប្រគុំតន្ត្រីនេះដែរ វាជាវត្តមានពិសេសរបស់នាងលើសារព័ត៌មាន ហើយក៏អាចនិយាយថា ជាលើកដំបូងរបស់នាង លេចមុខជាសាធារណៈ បន្ទាប់ពីមានរឿងអាស្រូវទាក់ទងនិងថ្នាំញៀន ។ មុននេះនាងបានបដិសេធ ការបង្ហាញខ្លួនជាមួយនឹងក្រុម តាមរយៈឈុតរឿង “Roommate” ព្រោះថាមានអារម្មណ៍ពិបាក ដោយគ្មានទំនុកចិត្ត ខណៈរឿងមិនល្អកើតលើខ្លួន។
ទោះបីជាយ៉ាងនេះក្តី Park Bom បានកំណត់ដោយឡែកពីគ្នា ដើម្បីចូលរួមការសម្តែងតន្ត្រីខាងលើ ដោយមានទំនុកចិត្តជាទីបំផុត៕
មតិយោបល់