ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារនៅតំបន់ហ្គាហ្សា

អ៊ីស្រាអែលៈ យន្តហោះចម្បាំងអ៊ីស្រាអែល កាលពីយប់ថ្ងៃអង្គារ បានវាយប្រហារមូលដ្ឋា​យោធា ដែលជាកម្មសិទ្ធិរបស់ចលនាហាម៉ាស់អ៊ីស្លាម នៅភាគខាងលិចទីប្រជុំជនរ៉ាហ្វា ស្ថិតភាគខាងត្បូង តំបន់ហ្គាហ្សាស្ទ្រីប ដែលបានធ្វើឲ្យមនុស្សយ៉ាងតិច ២ នាក់រងរបួស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨។

ប្រភពពីមន្ទីរសុខាភិបាល បាននិយាយថា យ៉ាងហោចណាស់មនុស្សពីរនាក់ បានរងរបួសដោយកាំជ្រួចមីស៊ីលរបស់អ៊ីស្រាអែល ហើយពួកគេត្រូវបានជម្លៀស ចេញទៅកាន់មន្ទីរពេទ្យក្បែរទីក្រុងនោះ ដើម្បីព្យាបាលរបួស។

ភ្លាមៗបន្ទាប់ពីការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ពួកសកម្មប្រយុទ្ធហាម៉ាស់ នៅតំបន់ហ្គាហ្សា បានបាញ់កាំភ្លើង ចូលទៅក្នុងប្រទេសអ៊ីស្រាអែលវិញផងដែរ៕

មតិយោបល់