ព័ត៌មានអន្តរជាតិ

អគ្គិភ័យឆេះតូបមួយ នៅព្រះវិហារ គិតជាទឹកប្រាក់ខាតបង់អស់ជាង ៤ពាន់ដុល្លារ

ព្រះវិហារៈ កាលពីវេលាម៉ោង ៩យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីអគ្គិឆេះតូបលក់ឥវ៉ាន់ចាប់ហួយ នៅចំនុចភូមិពហ៊ា ឃុំកំពង់ពពិល ស្រុកពារាំង។

សម្ភារខូចខាតមាន៖ តូបលក់ឥវ៉ាន់ចាប់ហួយទំហំ ៧×៥ម៉ែត្រ ធ្វើពីឈើប្រក់សង្កសី (ផ្ទាល់ដី)​ ជញ្ជាំងស័ង្កសី របស់ម្ចាស់ឈ្មោះ​ មោះ​ សយ ម៉ាច​ ភេទស្រី អាយុ ៣៦ឆ្នាំ​ នៅភូមិឃុំកើតហេតុ​ គិចជាទឹកប្រាក់ខាងបង់សរុប ១៦,០០០,០០០៛ (ដប់ប្រាំមួយលានរៀល)។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ដោយសារឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។​ ក្រោយ​ពេលកើតហេតុ​ កម្លាំងនគរបាល បានចុះជួយអន្តរាគមន៍ពន្លត់ទាន់ពេល ដោយមិនឲ្យរាលដាលដល់ទីកន្លែងផ្សេងទៀតទេ៕

មតិយោបល់