ព័ត៌មានអន្តរជាតិ

អាមេរិក ប្រកាសប្រឆាំងនឹងវិធានការយោធាឯកតោភាគីរបស់ក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង

អាមេរិកៈ ក្រុងវ៉ាស៊ីនតោន មានបំណងចង់ឲ្យក្រុងប៉េកាំងដកអាវុធមីស៊ីលរបស់ខ្លួន ចេញពីប្រជុំកោះ Spratly នៅសមុទ្រចិនខាងត្បូង នេះបើយោងតាមក្រុមមន្ត្រីអាមេរិក បានប្រកាសក្នុងអំឡុងកិច្ចចរចា នៅឯនាយកដ្ឋានរដ្ឋ។

លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិរបស់អាមេរិក បានប្រាប់ក្រុមអ្នកយកព័ត៌មានក្នុងប្រទេសសឹង្ហបុរី នៅខាងក្រៅកិច្ចប្រជុំអាស៊ានថា រដ្ឋាភិបាលអាមេរិក បានជំទាស់នឹងវិធានការយោធាឯកតោភាគីរបស់ក្រុងប៉េកាំង នៅសមុទ្រចិនខាងត្បូង ហើយបានបង្កើនសេរីភាពនៃការនាវាចរណ៍របស់កងទ័ពអាមេរិក ទៅកាន់តំបន់ដែនទឹក កំពុងមានជម្លោះទៀតផង។

ការលើកទ្បើងនេះ បានធ្វើឡើងបន្ទាប់ពីកិច្ចចរចាទ្វេភាគី រវាងអាមេរិក និងចិន ខាងមន្ត្រីក្រុងប៉េកាំង បានស្នើឲ្យក្រុងវ៉ាស៊ីនតោន បញ្ឈប់ការបញ្ជូននាវា និងយន្តហោះយោធា ទៅជិតកោះ និងតំបន់ថ្មប៉ប្រះទឹករបស់ខ្លួន រួមទាំងបញ្ឈប់សកម្មភាព ដែលធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិន៕

មតិយោបល់