ព័ត៌មានអន្តរជាតិ

តួកគី នឹងចាប់ផ្តើមការវាយប្រហារនៅស៊ីរី ប្រសិនបើអាមេរិក ពន្យារពេលដកទ័ពចេញ

តួកគីៈ រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បាននិយាយថា តួកគី នឹងធ្វើការវាយលុកប្រឆាំងនឹងយុទ្ធជនឃឺដ នៅក្នុងប្រទេសស៊ីរី ប្រសិនបើអាមេរិក ពន្យារពេលដកទ័ពរបស់ខ្លួន ចេញពីប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩។

លោកបានប្រាប់ទូរទស្សន៍ NTV កាលពីថ្ងៃព្រហស្បតិ៍ថា «ប្រសិនបើការដកទ័ព ត្រូវបានលុបចោល ដោយការដោះសារដ៏គួរឲ្យអស់សំណើច ដែលហាក់បីដូចជាតួកគី កំពុងសម្លាប់យុទ្ធជនឃឺដ ខណៈមិនបានឆ្លុះបញ្ចាំងពីការពិតនោះ យើងនឹងអនុវត្តការសម្រេចនេះ»។

ក្នុងនោះលោក Cavusoglu បានបន្ថែមថា ប្រតិបត្តិការយោធាប្រឆាំងនឹងអង្គភាពគាំពារប្រជាជនឃឺដ (YPG) ដែលជាសម្ព័ន្ធមិត្តអាមេរិក នៅភាគឦសានប្រទេសស៊ីរី គឺវាមិនអាស្រ័យទៅលើការដកទ័ពអាមេរិកនោះទេ។

ហេតុដូច្នោះ តួកគីបានកំណត់ប្រតិបត្តិការរបស់ខ្លួននៅទីតាំងនោះ និងនៅលើតុចរចា… ដោយពួកគេ នឹងសម្រេចចិត្តលើពេលវេលា ហើយក៏មិនបានទទួលការអនុញ្ញាតពីនរណាម្នាក់ទ្បើយ៕

មតិយោបល់