ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលហ្វីលីពីន ពង្រឹង​សមត្ថភាព​កងទ័ព​ជើងទឹកខ្លួន ​​ដើម្បីប្រឆាំង​កប៉ាល់​មក​ពី​ប្រទេស​ចិន​ និងពួក​ភេរវជន​

ហ្វីលីពីនៈ ប្រធានាធិបតី​ហ្វីលីពីនលោក ​Rodrigo Duterte​ ​កាល​ពី​ថ្ងៃ​ទី​២២​ ខែ​ឧសភា​ ​បាននិយាយថា​​ រដ្ឋាភិបាល​លោក នឹង​ពង្រឹង​សមត្ថភាព​កងទ័ព​ខ្លួន នៅ​ដំណាក់​កាល​ពី​២​ ដោយ​ផ្តោតសំខាន់​លើ​កងទ័ព​ជើង​ទឹក​។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨។

​សម្រាប់ដំណាក់​កាលនេះ ​នឹង​ប្រើប្រាស់​ថវិកាជាតិអស់​ចំនួន​​១,៤៦​ ពាន់​លាន​ដុល្លារ ​ដើម្បី​ពង្រឹង​សមត្ថភាព​ដល់​កងទ័ព​ជើងទឹក​ហ្វីលីពីន ​ដែល​ចាប់តាំងពីបង្កើត រហូតដល់ទល់ពេលនេះ គឺមាន​អាយុកាល​១២០ឆ្នាំ​ហើយ។

សំណើ​ពង្រឹង​សមត្ថភាព​កងទ័ព​ជើងទឹកហ្វីលីពីន​នេះ​ គឺដើម្បី​ជួយ​ដល់​ប្រទេស​ទប់​ទល់​នឹង​ពួក​ឧទ្ទាម​កាន់​សាសនា​ឥស្លាម​ ទូក​នេសាទ​របស់​បរទេស​ និង​កប៉ាល់​មក​ពី​ប្រទេស​ចិន​ជាដើម បន្ទាប់ពីមើលឃើញថា វិស័យយោធា​ខ្លួន មាន​សមត្ថភាពទន់​ខ្សោយ​ជាង​ប្រទេស​ផ្សេង​ៗទៀត​ក្នុង​តំបន់​អាស៊ី៕

មតិយោបល់