ព័ត៌មានអន្តរជាតិ

អាមេរិកចំណាយប្រាក់ ៦ ពាន់ពាន់លានដុល្លា សម្រាប់សង្រ្គាមប្រឆាំងនឹងអំពើភេរវកម្ម

អាមេរិក: សង្គ្រាមក្រុងវ៉ាស៊ីនតោន ប្រឆាំងទៅនឹងអំពើភេរវកម្ម បានផ្ទុះឡើងអស់រយ:ជាង ១៧ ឆ្នាំកន្លងមកហើយ ក្នុងអំឡុងពេលដែលអាមេរិក ក៏បានចូលរួមប្រយុទ្ធនៅលើទឹកដី ក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថានផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

ខណ:ដែលការត្រៀមខ្លួន សម្រាប់សង្គ្រាមបន្តនៅពេលនេះ គឺឈានដល់ការចំណាយសរុបចំនួន ៦ ពាន់ពាន់លានដុល្លារ ដើម្បីបញ្ចប់វានៅចុងឆ្នាំ ២០១៩។

ដោយចំនួនទឹកប្រាក់ខាងលើនេះ គឺគ្រប់គ្រាន់ដើម្បីបញ្ចប់ភាពអត់ឃ្លាន ក្នុងពិភពលោកអស់រយ:ពេល ២០០ ឆ្នាំមកហើយ ដែលទឹកប្រាក់ចំនួន ៣០ ពាន់លានដុល្លារ ត្រូវបានប្រើប្រាស់ជារៀងរាល់ឆ្នាំ ហើយត្រូវបានផ្តល់ដោយអង្គការសហប្រជាជាតិ។

លោក Lawrence Korb ដែលជាសមាជិកជាន់ខ្ពស់ នៅមជ្ឈមណ្ឌលសម្រាប់ការអភិវឌ្ឃន៍អាមេរិក បានប្រាប់ Sputnik News ថា តួលេខទឹកប្រាក់នេះ នឹងបន្តកើនឡើង ខណ:ដែលអាមេរិក យកចិត្តទុកដាក់ចំពោះជនរងរបួស និងការបង់ការប្រាក់លើបំណុល ដែលបានចំណាយ សម្រាប់សង្គ្រាមមួយនេះ៕

មតិយោបល់