អាមេរិកៈ អនុប្រធានាធិបតីអាមេរិក លោក Mike Pence បាននិយាយថា ក្រុងវ៉ាស៊ីនតោន នឹងនៅតែរក្សាជំហរដាក់សម្ពាធទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងនឹងក្រុងព្យុងយ៉ាង ដោយបានជំរុញឲ្យបណ្ដាលប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ បន្តយុទ្ធនាការដាក់គំនាបជាអតិបរមាប្រឆាំងរបបមួយនេះ រហូតទាល់គ្មានអាវុធនុយក្លេអ៊ែរទាំងស្រុង នៅលើឧបទ្វីបកូរ៉េ។
បន្ទាប់ពីជំនួបទ្វេភាគី រវាងលោក Pence ជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរីលោក Lee Hsien Loong កាលពីថ្ងៃសុក្រ លោក Pence បាននិយាយថា៖ «យើង គួរតែបន្តយុទ្ធនាការដាក់គំនាប និងអនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទាំងអស់ ទៅលើក្រុងព្រុងយ៉ាង រហូតទាល់តែមានការត្រួតពិនិត្យ អាចបញ្ជាក់បានថា ពិតជាគ្មានអាវុធនុយក្លេអ៊ែរទាំងស្រុងប្រាកដមែន»។
កាលលើកទ្បើងរបស់លោក Pence បានកើតមានឡើងនៅពេលដែលមានសេចក្តីរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានពិនិត្យមើលការសាកល្បងអាវុធកលយុទ្ធ ដែលទើបអភិវឌ្ឍថ្មី នៅសប្ដាហ៍នេះ៕

មតិយោបល់