អ៊ីស្រាអែលៈ អ្នកនាំពាក្យអ៊ីស្រាអែលលោក Avigdor Eskin បានឲ្យដឹងថា ការដាក់ពង្រាយប្រព័ន្ធប្រឆាំងមីស៊ីល S-300 នៅប្រទេសស៊ីរី មិនអាចបញ្ឈប់ការវាយប្រហាររបស់យោធាអ៊ីស្រាអែលបាននោះទេ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Avigdor Eskin បានបញ្ជាក់ថា អ៊ីស្រាអែលមានសមត្ថភាព អាចយកឈ្នះបាន ទោះបីជាស៊ីរីមានប្រព័ន្ធ S-300 និង S-400 ក៏ដោយ ក្នុងនោះលោកបានលើកទ្បើងថា កន្លងមកកងទ័ពអាកាសអ៊ីស្រាអែល (IAF) បានធ្វើវាដោយជោគជ័យជាច្រើនដង នៅក្នុងប្រទេសស៊ីរី។
ខណៈអ្នកវិភាគនយោបាយរូបនេះ បានគូសបញ្ជាក់ទៀតថា អ៊ីស្រាអែល នៅតែអាចបន្តការវាយប្រហារដូចមុន ប៉ុន្តែដោយសារ មិនចង់ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង ក៏ដូចជាមិនចង់បង្ហាញពីឧត្តមភាពទំនើបរបស់ខ្លួន លើកងកម្លាំងអាកាសរុស្ស៊ី ហើយក៏គ្មានចេតនាគ្រប់គ្រងប្រទេសស៊ីរីដែរ ដូច្នេះហើយទើបយើងស្វែងរកការសម្រុះសម្រួលមិត្តភាព ជាមួយរុស្ស៊ី ជាជាងបង្កជម្លោះ៕
មតិយោបល់