កូរ៉េៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសេអ៊ូល បានព្រមព្រៀងគ្នាផ្អាកសមយុទ្ធយោធា នៅអំឡុងពេលព្រឹត្តិការណ៍អូឡាំពិក នារដូវរងារខាងមុខ ដែលវាជាសញ្ញាមួយបង្ហាញថា ភាពតានតឹងចំពោះកម្មវិធីនុយក្លេអ៊ែរ ជាមួយកូរ៉េខាងជើង អាចនឹងមានភាពធូរស្រាល។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៧។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយនៅលើប្រព័ន្ធសង្គម Twitter កាលពីថ្ងៃព្រហស្បតិ៍ថា កិច្ចពិភាក្សារវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង គឺជារឿងល្អ ក្រោយពេលលោកធ្លាប់បានបង្ហាញពីជំហរដ៏រឹងមាំរបស់អាមេរិក និងឆន្ទៈផ្ទាល់ខ្លួន ក្នុងការប្រឆាំងនឹងកូរ៉េខាងជើង។
សូមជំរាបថា ក្រុងព្យុងយ៉ាង និងសេអ៊ូល បានស្ដារនូវទំនាក់ទំនងរវាងគ្នាឡើងវិញ តាមរយៈការបើកបណ្ដាញខ្សែទូរស័ព្ទ ឆ្លងកាត់ព្រំដែនប្រទេសទាំងពីរ កាលពីថ្ងៃពុធ បន្ទាប់វាត្រូវបានបិទចាប់តាំងពីឆ្នាំ ២០១៦ កន្លងមក៕
មតិយោបល់