ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ច្រានចោលការអំពាវនាវ ឲ្យមានការបោះឆ្នោតឡើងវិញ

អ៊ីរ៉ាក់: នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានច្រានចោលនូវការទាមទារណាមួយ ឲ្យមានការបោះឆ្នោតសភាទ្បើងវិញ នៅថ្ងៃទី១២ ខែឧសភាខាងមុខ ដោយព្រមានថា នរណាក៏ដោយ ដែលព្យាយាមធ្វើឲ្យខូច ដល់ដំណើរការនយោបាយ នឹងត្រូវដាក់ទណ្ឌកម្ម។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨។

លោក Abadi បាននិយាយកាលពីថ្ងៃអង្គារថា៖ «ការបោះឆ្នោតត្រូវបានប្រារព្ធឡើងរួចរាល់ហើយ គឺមិនវិលត្រឡប់មកវិញទៀតទេ ហេតុដូចនេះ យើងត្រូវឈានទៅមុខ ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។

ការលើកទ្បើងបែបនេះ លោក Abadi បានសំដៅដល់ការអំពាវនាវរបស់សមាជិកសភាអ៊ីរ៉ាក់មួយចំនួនឲ្យលុបចោលលទ្ធផលបោះឆ្នោត និងរៀបចម្ការបោះឆ្នោតជាថ្មីទ្បើងវិញ បន្ទាប់ពីមានអគ្គិភ័យមួយ បានផ្ទុះឡើងនៅតំបន់ស្តុកទុកប្រអប់សន្លឹកឆ្នោតដ៏ធំបំផុត ក្នុងទីក្រុងបាកដាដ កាលពីថ្ងៃអាទិត្យ។

ដោយលោក Abadi បានហៅអគ្គិភ័យនេះថា ជាទង្វើបង្កទ្បើងដោយចេតនា ហើយបាននិយាយថា អគ្គមេធាវីនឹងធ្វើការចោទប្រកាន់ ប្រឆាំងនឹងអ្នកដែលកំពុងព្យាយាម ធ្វើឲ្យប៉ះពាល់ដល់ដំណើរការនយោបាយ៕

មតិយោបល់