អ៊ីតាលីៈ រថភ្លើងពីរបានបុកក្បាលគ្នាពេញទំហឹង ជាគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត នៅប្រទេសអ៊ីតាលីក្នុងឆ្នាំនេះ ដែលបណ្ដាលឲ្យជនរងគ្រោះយ៉ាងហោចណាស់ ២៥ នាក់បាត់បង់ជីវិត និងជាង ៥០នាក់ទៀតរងរបួស។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦។
គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ោង ១១ និង ៣០ នាទីព្រឹក (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអង្គារ នៅពេល ដែលរថភ្លើងបុកគ្នានៅលើផ្លូវរថភ្លើងបទតែមួយ នៅទីប្រជុំជន Ruvo di Puglia និង Corato ក្នុងតំបន់ Puglia ។
ទីភ្នាក់ងារព័ត៌មាន ANSA បានដកស្រង់សំដី ម្នាក់ក្នុងចំណោមប៉ូលិស បាននិយាយថា ”វាជាការភ័យខ្លាច នៅកន្លែងកើតហេតុដ៏មិនគួរឱ្យជឿ់់”។ លោកបានបន្ថែមថា ”ខ្ញុំឃើញមនុស្សស្លាប់ ហើយអ្នកផ្សេង បានស្រែកសុំឲ្យជួយ ខណៈដែលអ្នកខ្លះទៀតកំពុងយំ់់់”។
សកម្មភាពជួយសង្គ្រោះ បានស្ថិតនៅរហូតដល់ពេលល្ងាច ប៉ុន្តែប្រតិបត្តិការនេះ បានបង្កភាពស្មុគស្មាញ យ៉ាងខ្លាំង ដោយសារគ្រោះថ្នាក់នេះ បានកើតឡើងនៅតំបន់ជនបទដាច់ស្រយាល៕

មតិយោបល់