អាមេរិកៈ លោក Michael Cimino អ្នកដែលទទួលបានពានរង្វាន់អូស្ការ សម្រាប់ខ្សែភាពយន្តដែលគេទទួលស្គាល់ថាអស្ចារ្យ “The Deer Hunter”បានទទួលមរណភាពក្នុងវ័យ៧៧ឆ្នាំ។
នាយកមហោស្រពភាពយន្តទីក្រុងកានីស លោក Thierry Fremaux បានប្រកាសដំណឹងនេះនៅលើ Twitter ហើយមិត្តភក្តិ និងអ្នកការកោតសរសើររបស់លោកនាយក បានយកព័ត៌មាននេះទៅប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្តល់នូវការគោរពរបស់ពួកគេ។
លោក Thierry បានសរសេរថា “លោក ម៊ីសែស ស៊ីមីណូ បានទទួលមរណភាពដោយស្ងប់សុខ ដោយមានក្រុមគ្រួសារ និងស្ត្រីពីរនាក់ដែលស្រាលាញ់គាត់ បានមកនៅជុំវិញខ្លួនគាត់មុនពេលដាច់ដង្ហើម យើងក៏ស្រឡាញ់គាត់ដែរ”។
លោកនាយកដែលត្រូវបានគេស្គាល់ផងដែរចំពោះខ្សែភាពយន្តរឿង “Heaven’s Gate” ត្រូវបានគេដឹងដំណឹងនេះនៅពេលដែលមិត្តភក្តិជាច្រើនរបស់លោក ហៅទូរស័ព្ទទៅប៉ូលិស បន្ទាប់ពីពួកគេ មិនអាចទទួលកាន់កាប់លើរូបលោក ហើយក៏បានស្លាប់នៅថ្ងៃសៅរ៍។
លោក Robert De Niro ដែលបានសម្ដែងក្នុងខ្សែភាពយន្តរបស់ លោក Michael ឈ្នះរង្វាន់នាយកល្អបំផុត The Best Director Academy Award នោះ គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានចូលរួមរំលែកទុកចំពោះលោកនាយកផងដែរ។ នៅក្នុងងសេចក្តីថ្លែងការណ៍មួយ លោកបាននិយាយថា: «ការងាររបស់យើងរួមគ្នាគឺជាអ្វីមួយដែលខ្ញុំនឹងចងចាំជានិច្ច ចំពោះការបាត់បង់រូបគាត់»។
នាយកផលិតខ្សែភាពយន្តរបស់ The French Connection Film លោក William Friedkin និយាយថា: ” ខ្ញុំប្រាថ្នា ថាខ្ញុំបានចូលរួមរំលែកទុក្ខលោក Michael Cimino ខណៈពេលដែលគាត់នៅមានជីវិត។ គាត់ជាអ្នកផលិតខ្សែភាពយន្តដ៏ប៉ិនប្រសប់ និងសំខាន់ម្នាក់ យើងនឹងតែងតែមានការងាររបស់គាត់។ខណៈដែលអ្នកប្រវត្តិសាស្រ្តទូរទស្សន៍លោក Greg Jenner បានសរសេរថា: “អូ! ទេ #MichaelCimino មិនបានស្លាប់ទេ។ “The Deer Hunter” គឺជាខ្សែភាពយន្តអាមេរិកមួយដ៏ល្អបំផុត ខ្សែភាពយន្តរឿង “Heaven’s Gate” គឺជារឿងព្រេងនិទានសម្រាប់ហេតុផលផ្សេងទៀត»៕
មតិយោបល់