ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ សម្រាប់ការដឹកជញ្ជូនប្រេងទៅកាន់ស៊ីរី

អាមេរិក: ក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មថ្មីៗ ទៅលើអ៊ីរ៉ង់កាលពីថ្ងៃអង្គារ ដោយចោទប្រកាន់របបមួយនេះថា បានបង្កើតបណ្តាញនៃភាពស្មុគ្រស្មាញ ធ្វើឲ្យប៉ះពាល់ដល់ការកាត់បន្ថយក្រុមហ៊ុនរុស្ស៊ី និងអន្តរការីស៊ីរី ដើម្បីដឹកប្រេងទៅកាន់ទីក្រុងដាម៉ាស់ រួមទាំងបានផ្តល់ប្រាក់កម្ចីដល់ក្រុមហេស៍ប៊ូឡា និងហាម៉ាស។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨។

រដ្ឋបាលអាមេរិក បានចាត់ទុកក្រុមហេស៍ប៊ូឡា ដែលចលនាលីបង់ដ៏មានឥទ្ធិពល និងហាម៉ាសដែលជាក្រុមអ៊ីស្លាមប៉ាឡេស្ទីន គ្រប់គ្រងនៅតំបន់ហ្គាហ្សាស្ទ្រីប ជាអង្គការភេរវជន។

ដោយក្រសួងរតនាគារអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុងតេអេរ៉ង់ បានធ្វើការជាមួយក្រុមហ៊ុនរុស្ស៊ី ហើយបានផ្តល់ប្រេងរាប់លានធុងដល់រដ្ឋាភិបាលស៊ីរី ដែលស្ថិតក្រោមរបបដឹកនាំរបស់ប្រធានាធិបតី លោក បាសារ អាល់អាសាដ។

ក្នុងនោះក្រសួង បានបន្ថែមថា របបលោក អាសាដ បានជួយសម្របសម្រួលនូវទឹកប្រាក់រាប់រយលានដុល្លារ ដល់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម សម្រាប់ការផ្ទេរទៅឲ្យពួកហាម៉ាស និងហេស៍ប៊ូឡា៕

មតិយោបល់