បាត់ដំបងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងគោយន្តកន្ត្រៃមួយគ្រឿងម៉ាកគូបូតាRT- 140 ពណ៌ក្រហម សណ្តោងរ៉ឺម៉ក ដឹកឈើក្រាក់ បានរេចង្កូតមកបុកជាមួយរថយន្តម៉ាកឡិចស៊ីស ក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ បញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តបាត់ដំបង។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្រុម១ ភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត ២៥៦-២៥៧។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងគោយន្តកន្ត្រៃមួយគ្រឿងម៉ាកគូបូតាRT- 140 ពណ៌ក្រហម សណ្តោងរ៉ឺម៉ក ដឹកឈើក្រាក់អ្នកបើកបរមិនស្គាល់ឈ្មោះ(ស្លាប់) ភេទប្រុស ធ្វើដំណើរពីទិសភ្នំពេញទៅបាត់ដំបង លុះមកដល់ចំណុចកើតហេតុបានដាច់កង់ រេចង្កូតមកឆ្វេងដៃ ទៅបុកជាមួយរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ធុនទេសចរតូច ពាក់ស្លាកលេខ ភ្នំពេញ 2AH-9143 អ្នកបើកបរ(មិនស្គាល់) ធ្វើដំណើរច្រាសទិសគ្នា បណ្តាលឲ្យស្លាប់អ្នកបើកបរគោយន្តកន្ត្រៃ និងរបួសអ្នកបើកបររថយន្ត ត្រូវបានបញ្ជូនទៅមន្ទីរខេត្តបាត់ដំបង។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង យករថយន្តនិងគោយន្តទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់បន្តទៀត៕
មតិយោបល់