កាណាដាៈ ប្រធានហិរញ្ញវត្ថុក្រុមហ៊ុន Huawei Technologies លោកស្រី Wanzhou Men ត្រូវបានអជ្ញាធរកាណាដាចាប់ខ្លួន នៅទីក្រុង Vancouver ក្រោមបទសង្ស័យថា ជាប់ពាក់ព័ន្ធករណីរំលោភបំពានលើការដាក់ទណ្ឌកម្មពាណិជ្ជកម្ម របស់អាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់។ នេះបើយោងតាមសារព័ត៌មាន cnbc ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។
តាមការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌កាណាដា លោក Ian McLeod បានឲ្យដឹងថា លោកស្រី Men ដែលត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុនយក្សចិនម្នាក់ កំពុងប្រឈមមុខនឹងការធ្វើបត្យាប័នទៅកាន់អាមេរិក ស្របពេលដែលសវនាការស៊ើបសួរ ត្រូវបានគេកំណត់ នៅសប្ដាហ៍នេះ។
សូមជំរាបថា ជុំវិញការចាប់ខ្លួននេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០១ ខែធ្នូ ក្រោយពេលដែលក្រសួងយុត្តិធម៌អាមេរិក បានបើកការស៊ើបអង្កេត លើក្រុមហ៊ុន Huawei ថា តើក្រុមហ៊ុននេះ ពិតជាជាប់ពាក់ព័ន្ធនឹងការលក់បរិក្ខា ឬបច្ចេកវិទ្យាទៅឲ្យប្រទេសអ៊ីរ៉ង់ដែរទេ៕


មតិយោបល់