អាមេរិកៈ អ្នកនាំពាក្យក្រសួងការពារជាតិលោក Sean Robertson បាននិយាយថា ប្រតិបត្តិការយោធាឯកតោភាគីរបស់តួកគី នៅភាគឦសានប្រទេសស៊ីរី ប្រសិនបើបើកដំណើរការនោះ ទំនងជាមិនអាចទទួលយកបានទ្បើយ ដោយអះអាងថា ទីក្រុងអង់ការ៉ា គួរតែពិគ្រោះយល់ជាមួយអាមេរិកសិន ដើម្បីដោះស្រាយស្ថានការណ៍សន្តិសុខ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។
នាពេលថ្មីនេះ ក្រុងអង់ការ៉ា បានប្រកាសថា កងទ័ពតួកគី នឹងចាប់ផ្តើមប្រតិបត្តិការ ប្រឆាំងនឹងកងកម្លាំងឃឺដ។
ដោយលោក Robertson បាននិយាយកាលពីថ្ងៃពុធថា «សកម្មភាពយោធាឯកតោភាគី នៅភាគឦសានស៊ីរី ដោយភាគីណាមួយ ខណៈដែលយោធាអាមេរិក អាចពុំមានវត្តមាន ឬកំពុងឈរជើងនៅតំបន់ជុំវិញនោះ គឺជាការព្រួយបារម្ភយ៉ាងខ្លាំង»៕
មតិយោបល់