ព័ត៌មានអន្តរជាតិ

រឿងអាស្រូវចាប់ខ្លួនប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei តាមសំណើអាមេរិក មិនធ្លាប់មានពីមុនទ្បើយ

អាមេរិក: លោក Jude Woodward ដែលបានបង្រៀននៅសាកលវិទ្យាល័យនានា ក្នុងប្រទេសចិននិងជាអ្នកនិពន្ធសៀវភៅ ”The US vs China: Asia’s New Cold War?” បាននិយាយថា ការចាប់ខ្លួនប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei លោក Meng Wanzhou ដោយអាជ្ញាធរកាណាដា តាមការស្នើសុំរបស់អាមេរិក គឺមិនធ្លាប់មានពីមុនទ្បើយ ហើយថាវាជារឿងអាស្រូវយ៉ាងពិតប្រាកដ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។

ការចាប់ខ្លួននេះដែរ បានបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងពីប្រទេសចិន និងបានទាមទារឲ្យមានការដោះលែងប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawe ភ្លាមៗផងដែរ។

កាសែត Sputnik News បានរាយការណ៍ថា លោកស្រី Meng ត្រូវបានចៅក្រមជនជាតិកាណាដាម្នាក់ ដាក់ប្រាក់ធានាចំនួន ១០ លានដុល្លារ កាលពីថ្ងៃអង្គារ ដើម្បីអនុញ្ញាតឲ្យលោកស្រីស្ថិតនៅក្រៅឃុំ។

សូមជំរាបថា លោកស្រី Meng ត្រូវបានចោទប្រកាន់ពីបទបោកប្រាស់អាមេរិក បន្ទាប់ពីលោកស្រី បានលាក់បាំងទំនាក់ទំនងក្រុមហ៊ុន Huawei ជាមួយក្រុមហ៊ុនផ្សេងទៀត តាមរយ:ស្ថាប័នហិរញ្ញវត្ថុនានា ដើម្បីទប់ស្កាត់ការដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់៕

មតិយោបល់