ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ការជម្លៀសមនុស្សទ្រង់ទ្រាយធំ នៅទីក្រុងឌូបៃ បន្ទាប់ពីអគារខ្ពស់ ៧៥ជាន់ ត្រូវបានឆេះ

អារ៉ាប់រួម: អគារខ្ពស់ ៧៥ជាន់ នៅក្នុងទីក្រុងឌូបៃប្រទេសអារ៉ាប់រួម ត្រូវបានឆេះនៅថ្ងៃពុធនេះ ដោយបង្កឲ្យមានការជម្លៀសប្រជាជនទ្រង់ទ្រាយធំមួយ ដើម្បីការពារសុវត្ថិភាពជនស៊ីវិល ហើយប៉ូលិសកំពុងប្រយុទ្ធប្រឆាំងនឹងគ្រោះអគ្គិភ័យនេះ និងបានបិទតាមដងផ្លូវនៅក្បែរនោះ។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។

អគ្គិភ័យនេះ ត្រូវបានរលត់បន្ទាប់ពីប្រតិបត្តិការពន្លត់អស់រយ:ពេលបីម៉ោង ហើយមកទល់ពេលនេះ មិនមានរបាយការណ៍បន្ទាន់ណា អំពីការស្លាប់ និងរបួសនោះទេ។

គួរបញ្ជាក់ដែរថា អគ្គិភ័យនេះ បានឆាបឆេះឡើង នៅកន្លែងជុំវិញជាន់ទី ៣៥ នៃអគារដ៏ខ្ពស់ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍៕

មតិយោបល់