ក្រិក: បើយោងតាមព័ត៌មានចុងក្រោយបំផុតពីអាជ្ញាធរក្រិកបានឲ្យដឹងថា សោកនាដកម្មសមុទ្រមួយ ដែលមានមនុស្ស ៤នាក់បានស្លាប់និង ៥នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីគ្រោះថ្នាក់ទូកបុកគ្នា បានកើតឡើងចេញពីកោះក្រិក Aegina ក្នុងឈូងសមុទ្រ Saronic កាលពីថ្ងៃអង្គារម្សិលមិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៧ សីហា ឆ្នាំ២០១៦។
កាណូតមួយគ្រឿងដែលមានប្រវែង៨ម៉ែត្រ បានបុកជាមួយទូកទេសចរណ៍មួយគ្រឿងផ្សេងទៀត នៅពេលដែលវាបានធ្វើដំណើរនាវាចរបត់ត្រឡប់មកវិញ។ ជាលទ្ធផលអ្នកដំណើរទាំងអស់បានធ្លាក់ចូលទៅក្នុងសមុទ្រ ដោយមនុស្សមាន ៤នាក់ក្នុងចំណោមពួកគេបានស្លាប់បាត់បង់ជីវិតនិងរងរបួសជាច្រើននាក់។
បើយោងតាមឆ្មាំសមុទ្រក្រិចអ្នកដំណើរ ២០នាក់ ត្រូវបានជួយសង្គ្រោះហើយមានមនុស្ស ៥នាក់ក្នុងចំណោមពួកគេបានរងរបួសនិងបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្រុងអាតែន។
សូមបញ្ជាក់ថា ប្រតិបត្ដិការស្វែងរកនិងការជួយសង្គ្រោះបានបន្តដោយមានជំនួយពីឧទ្ធម្ភាគចក្រយោធា ដើម្បីកំណត់ទីតាំងអ្នកដំណើរបាត់ខ្លួនណាមួយនៃទូកដំណើរទស្សនកិច្ចនេះ។ កាលៈទេសៈនៃការបុកនោះនៅតែមិនទាន់ច្បាស់៕
មតិយោបល់