កូរ៉េៈ នៅថ្ងៃអង្គារនេះ គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ កូរ៉េខាងជើង បានមកដល់ទីក្រុងគូឡាឡាំពួហើយ ដើម្បីចចារជាមួយរដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការយកសាកសពលោកគីម ជុងណាម ដែលត្រូវបានឃាតករសម្លាប់ នៅព្រលានយន្តហោះ កាលពីថ្ងៃទី ១៣ ខែកុម្ភៈ ។ នេះបើយោងតាមរយៈសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧។
គណៈប្រតិភូកូរ៉េខាងជើងដឹកនាំដោយអតីតឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ លោក រី តុងអ៊ីល ក្រៅពីកិច្ចចចារនេះ លោកក៏បានស្វែងរកដំណោះស្រាយ ដើម្បីនាំយកជនសង្ស័យសម្លាប់លោក គីម ជុងណាម ទៅកាន់កូរ៉េខាងជើងវិញផងដែរ។
សូមជំរាបថា ដំណើរទស្សកិច្ចមកកាន់ប្រទេសម៉ាឡេស៊ីនេះ គឺធ្វើទ្បើងបន្ទាប់ពីប៉ូលិសម៉ាឡេស៊ី ចាប់បានជនសង្ស័យ កូរ៉េខាងជើងម្នាក់ ឈ្មោះ រីម ជុងជល រួមទាំងចង់ចាប់លេខាទីពីរនៃស្ថានទូតកូរ៉េខាងជើង ប្រចាំប្រទេសម៉ាឡេស៊ី ដើម្បីយកមកសួរនាំ ខណៈដែលកូរ៉េខាងជើង បានចោទភាគីម៉ាឡេស៊ីថា កំពុងបង្ហាញអាកប្បកិរិយាមិនរាក់ទាក់ ក្នុងការដោះស្រាយរឿងក្តីនេះ និងថែមទាំងរំលោភលើអធិបតេយ្យភាព របស់កូរ៉េខាងជើង៕
មតិយោបល់