អាមេរិកៈ ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀរ ពូទីន និងសមភាគីអាមេរិកលោក ដូណាល់ ត្រាំ បានប្តេជ្ញាឲ្យឲ្យប្រសើរឡើងនូវទំនាក់ទំនង រវាងអាមេរិក និងរុស្ស៊ី ដោយលោកពូទីន បាននិយាយថា មិនមានហេតុផលណាមួយ សម្រាប់ភាពតានតឹង រវាងមហាអំណាចទាំងពីរនោះទេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។
មេដឹកនាំទាំងពីរ បានជួបគ្នានៅក្នុងរដ្ឋធានី Helsinki របស់ប្រទេសហ្វាំងឡង់ កាលពីថ្ងៃច័ន្ទ ដើម្បីពិភាក្សាគ្នាអំពីបញ្ហារកាំរកូស និងចម្រូងចម្រាសជាច្រើន ក្នុងដំណើរការឆ្ពោះទៅរកទំនាក់ទនងដ៏អស្ចារ្យមួយ រវាងប្រទេសទាំងពីរ។
សូមជំរាបថា ជំនួបកំពូលទ្វេភាគីផ្លូវការជាលើកដំបូង រវាងលោក ត្រាំ និងលោក ពូទីន ត្រូវបានគេរំពឹងទុកថា មេដឹកនាំទាំងពីរ នឹងពិភាក្សាគ្នាដោះស្រាយ ភាពតានតឹងលើបញ្ហាជាច្រើន ក្នុងនោះរួមមានវិបត្តិនៅស៊ីរី អ៊ុយក្រែន អ៊ីរ៉ង់ និងការលុបបំបាត់អាវុធនុយក្លេអ៊ែរផងដែរ៕
មតិយោបល់