ចិនៈ បើតាមរដ្ឋាភិបាល បានប្រកាសឲ្យដឹងថា មន្ត្រីចិនជាង ១លាននាក់ហើយ ត្រូវបានផ្តន្ទាទោស ពាក់ព័ន្ធនឹងអំពើពុករលួយ ក្នុងរយៈពេលបីឆ្នាំមកនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៦។
សម្រាប់ឆ្នាំនេះ គឺមានមន្ត្រីប្រមាណជា ៤០៩នាក់ហើយ ជាឧក្រិដ្ឋជន និងត្រូវបានគេឃុំខ្លួន ។
ប្រតិបត្តិការប្រឆាំងនឹងអំពើពុករលួយនេះ ត្រូវបានដឹកនាំដោយប្រធានាធិបតីលោក ហ្ស៊ី ជីនភីង ខណៈដែលស្ថិតិមួយចំនួន បានបង្ហាញចេញនោះ ក្រោយពេលមន្ត្រីជាន់ខ្ពស់ចិន នៅក្នុងជួរបក្យកុម្មុយនីស្តចិន បានចាប់ផ្តើមបិទទ្វារ ដើម្បីជួបប្រជុំពិភាក្សាគ្នា នៅទីក្រុងប៉េកាំង។
ក្រុមឃ្លាំមើលបទល្មើសពុករលួយ បាននិយាយថា បើតាមរបាយការណ៍ គណៈកម្មាធិការកណ្តាល សម្រាប់ការត្រួតពិនិត្យវិន័យបានឲ្យដឹងថា មន្រ្តីចិនច្រើនជាង១លាននាក់ ត្រូវបានគេផ្តន្ទាទោស ពីបទពុករលួយ ចាប់តាំងពីឆ្នាំ ២០១៣៕
មតិយោបល់