ព័ត៌មានអន្តរជាតិ

អតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំអ៊ុយក្រែន៖ យើងមិនចង់ឲ្យរុស្ស៊ី មានទាហាន ឬកងទ័ពជើងទឹករឹងមាំទេ

អាមេរិក: អតីតរដ្ឋមន្រ្តីអាមេរិក ប្រចាំនៅអ៊ុយក្រែន លោក John Herbst បាននិយាយកាលពីថ្ងៃសុក្រថា ក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើក្រុងម៉ូស្គូ ដើម្បីបង្អស់រុស្ស៊ីមិនឲ្យមានទាហាន និងកងទ័ពជើងទឹករឹងមាំទ្បើយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងទៅកាន់បណ្តាញទូរទស្សន៍អ៊ុយក្រែន Pryamoi នៅថ្ងៃទី ១៤ ខែធ្នូ លោក John Herbst ដែលជាអតីតឯកអគ្គរដ្ឋទូតអាមេរិក នៅអ៊ុយក្រែនចន្លោះពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៦ បានពន្យល់ពីគោលដៅសំខាន់នៃការដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ីរបស់ក្រុងវ៉ាស៊ីនតោនថា៖ «យើងចង់ឲ្យសេដ្ឋកិច្ចរបស់ពួកគេ (រុស្ស៊ី) កាន់តែចុះខ្សោយ ព្រោះបើសេដ្ឋកិច្ចរឹងមាំ នឹងធ្វើឲ្យអំណាចយោធារបស់ពួកគេកាន់តែខ្លាំង។

ក្នុងនោះលោក បានបញ្ជាក់ទៀតថា «អាមេរិក មិនចង់ឲ្យមានរដ្ឋឈ្លានពានដ៏ខ្លាំងមួយ មានទាហានខ្លាំង ឬកងទ័ពជើងទឹកដ៏រឹងមាំនោះទេ»៕

មតិយោបល់