ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សជិត ៨០០ នាក់ ត្រូវបានជួយសង្គ្រោះចេញពីឆ្នេរសមុទ្រលីប៊ី ខណៈពួកគេព្យាយាមស្វែងរកសិទ្ធិជ្រកកោន…

លីប៊ីៈ តា​មរបាយការណ៍ភ្នាក់ងារ Al-Alam បានឲ្យដឹងថា យ៉ាងហោចណាស់ជនចំណាកស្រុក ៧៩១ នាក់ ត្រូវបានឆ្មាំសមុទ្រអ៊ីតាលីជួយសង្គ្រោះ ចេញពីឆ្នេរសមុទ្រប្រទេសលីប៊ី ខណៈពួកគេព្យាយាមស្វែងរកសិទ្ធិជ្រកកោន នៅបណ្ដាប្រទេសផ្សេង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦។

ប្រតិបត្ដិការនេះ បានធ្វើឡើងកាលពីថ្ងៃអាទិត្យ ដោយឆ្មាំសមុទ្រអ៊ីតាលី បានផ្ទេរពួកគេពីទូកកៅស៊ូមួយ ទៅនា នាវាផ្សេងទៀត ដើម្បីសុវត្ថិភាព ក្នុងនោះ ថែមទាំងបានរកឃើញសាកសពមនុស្ស ១៦ នាក់ផងដែរ។

បើយោងតាមគណៈកម្មាការអង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួន បាននិយាយថា ចាប់ពីខែធ្នូ ថ្ងៃទី៥ ជនចំណាកស្រុកចំនួន ៣៥០.៥៥៥ នាក់ហើយ បានមកដល់អឺរ៉ុប ដោយធ្វើដំណើរតាមផ្លូវសមុទ្រមេឌីទែរ៉ាណេ ខណៈដែលមនុស្សរាប់ពាន់នាក់បានស្លាប់ បន្ទាប់ពីពួកគេប៉ុនប៉ងប្រើប្រាស់ផ្លូវមាត់សមុទ្រ ដើម្បីឆ្លងកាត់៕

migraints-reu-l

មតិយោបល់