រុស្ស៊ីៈ មេបញ្ជាការកងកម្លាំងមីស៊ីលយុទ្ធសាស្ត្ររុស្ស៊ី លោក Sergei Karakaev បាននិយាយថា កងកម្លាំងខ្លួន នឹងទទួលបានអាវុធយុទ្ធភ័ណ្ឌប្រមាណ ១០០ គ្រឿង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨។
ដោយលោក Karakaev បានប្រាប់កាសែត Krasnaya Zvezda នៅក្នុងបទសម្ភាសន៍មួយថា «នៅចុងឆ្នាំនេះ រុស្ស៊ីមានគម្រោងផ្គត់ផ្គង់អាវុធថ្មីចំនួន ១០០ គ្រឿងដល់កងទ័ព ដោយរួមបញ្ចូលទាំងប្រព័ន្ធមីស៊ីល Yars សម្រាបការដាក់ពង្រាយនៅស្ថានីយ៍ និងចល័តទីតាំងផងដែរ។
ក្នុងនោះលោកបានបន្ថែមថា នៅឆ្នាំ ២០២១ ទីប្រជុំជន Uzhur នឹងក្លាយជាតំបន់ដំបូងគេ នៅក្នុងប្រទេសរុស្ស៊ី ដែលមានបំពាក់មីស៊ីលផ្លោងអន្តរទ្វីបថ្មីឈ្មោះថា Sarmat ៕
មតិយោបល់