Post News Media ព័ត៌មានជាតិ លួចបានម្តងញ៉ា...

លួចបានម្តងញ៉ាម មកលួចម្តងទៀតជាប់ខ្នោះ!

ភ្នំពេញ: ជនសង្ស័យម្នាក់បានធ្វើសកម្មភាពលួចកង់បានសម្រេច២ដង យកទៅបាត់ស្រាប់តែម្ចាស់ប្រទេះឃើញចាប់យកមកប្រគល់ឲ្យសមត្ថកិច្ច​ កាលពីវេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃទី១៧​ ខែធ្នូ ឆ្នាំ២០១៨​ នៅភូមិព្រៃព្រីង​ខាងត្បូង​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​រាជធានីភ្នំពេញ​។

ជនសង្ស័យឈ្មោះ​ ហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ។

​តាមជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរួបគាត់បានចាក់សោរបងផ្ទះហើយទៅហែរជំនូនការបងប្អូនបាត់ លុះពេលមកវិញក៏បានបាត់កង់ចំនួន២គ្រឿងហើយបានសួរនាំអ្នកជិតខាងដោយប្រាប់ថាឃើញមានជនសង្ស័យម្នាក់មកយកចេញទៅទើបដើររករហូតប្រទះឃើញនិងឃាត់ខ្លួនសួរនាំដឹងរឿងនាំយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

​ ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ចបានសារភាពថា ខ្លួនពិតជាបានលួចកង់ពិតប្រកដមែន ទើបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគបាលខណ្ឌពោធិ៍សែនជ័យរងចាំចាត់ការបន្ត៕