UN: បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសស៊ីរីលោក Staffan de Mistura នឹងរៀបចំកិច្ចចរចា ជាមួយរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ រុស្ស៊ី និងតួកគី នៅទីក្រុងហ្សឺណែវ ស្ដីពីការបង្កើតគណៈកម្មាធិការមួយ ដើម្បីព្រាងរដ្ឋធម្មនុញ្ញថ្មីមួយ សម្រាប់ប្រទេសស៊ីរី ដែលបានហែកហួរដោយសង្រ្គាម មកទល់ពេលនេះ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ជំនួបមន្រ្តីជាន់ខ្ពស់នេះ នឹងធ្វើទ្បើងនៅអង្គការសហប្រជាជាតិ លើសំណើរួមគ្នារបស់ពួកគេ កាលពីថ្ងៃអង្គារ ដោយពួកគេត្រូវបានគេរំពឹងថា នឹងដាក់ឈ្មោះសម្រាប់គណៈកម្មាធិការរដ្ឋធម្មនុញ្ញថ្មីនោះ។
សូមជំរាបថា កិច្ចប្រជុំនេះ កើតឡើងបន្ទាប់ពីពួកអ្នកការទូតមកពីប្រទេសទាំងបី ដែលបានគាំទ្រជំហរផ្សេងៗគ្នា ទៅនឹងសង្គ្រាមក្នុងប្រទេសស៊ីរី អស់រយៈប្រាំបីឆ្នាំកន្លងមក បាននិយាយកាលពីថ្ងៃច័ន្ទថា ពួកគេ នឹងខិតទៅរកកិច្ចព្រមព្រៀងស្ដីពីការបង្កើតគណៈកម្មាធិការមួយនៅស៊ីរី៕
មតិយោបល់