ជប៉ុនៈ រដ្ឋាភិបាលក្រុងតូក្យូ នៅថ្ងៃអង្គារនេះ បានអនុម័តផែនការផ្លាស់ប្តូរពីនាវា ២ គ្រឿង មកជាយន្តហោះចម្បាំងវិញ ដែលមិនធ្លាប់មានក្នុងប្រទេសជាលើកដំបូង ចាប់តាំងពីសង្គ្រាមលោកលើកទី ២ ខណៈរដ្ឋនេះ កំពុងព្យាយាមប្រឆាំងនឹងអំណាចយោធាចិន ដែលកំពុងកើនឡើង នៅក្នុងតំបន់។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។
ផែនការការពាររយៈពេលប្រាំឆ្នាំថ្មីនេះ តម្រូវឲ្យយោធាជប៉ុនធ្វើឲ្យប្រសើរឡើងនូវឧទ្ធម្ភាគចក្រដឹកជញ្ជូនពីរគ្រឿង ដែលមានស្រាប់ ឬ អាចបើកប្រតិបត្តិការយន្តហោះចម្បាំង ដែលជាជំហានចុងក្រោយបំផុត បានកើតទ្បើងជាបន្តបន្ទាប់ ក្រោមរបបដឹកនាំរបស់នាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ ដើម្បីបង្កើនយោធាជប៉ុន។
រដ្ឋាភិបាលរបស់លោក អាបេ បានទទូចថា កិច្ចខិតខំប្រឹងប្រែងនេះ គឺចាំបាច់ដោយសារការកើនឡើងនូវបញ្ហាប្រឈម ផ្នែកការពារនៅក្នុងតំបន់ រួមទាំងភាពតានតឹង ជាមួយកូរ៉េខាងជើង។
ដោយលោកបានបន្ថែមថា ការពង្រីកវិស័យយោធាដោយសម្ងាត់ពីប្រទេសចិន បានបង្កើតឲ្យមានកង្វល់ខ្លាំង នៅក្នុងតំបន់ ជាហេតុនាំឲ្យ ជប៉ុន អនុម័តគម្រោងការពារជាតិ ក្នុងនោះក៏រួមមានទាំងយន្ដហោះចម្បាំងពីរគ្រឿងផងដែរ៕
មតិយោបល់