ព័ត៌មានជាតិ

សូមប្រយត្ន័! ស្ត្រីមានផ្ទៃពោះម្នាក់ សង្ស័យត្រូវថ្នាំសណ្តំរបស់ក្រុមចោរជនជាតិចិន យកលុយ៣០០ដុល្លារទៅបាត់

ស្វាយរៀងៈ ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែទៅហើយ ត្រូវបានក្រុមជនសង្ស័យជាជនជាតិចិន២នាក់ សង្ស័យដាក់ថ្នាំសណ្តំ ដោយប្រើល្បិចចូលមកទិញបារី១កញ្ចប់ ហើយពេលនេះស្រាប់តែស្ត្រីរងគ្រោះនិយាយអ្វីមិនចេញ ហើយបានដើរទៅយកកេសលុយដែលខ្លួនខំសន្សំសម្រាប់ទុកសម្រាលកូន យកលុយចំនួន៣០០ដុល្លារ ឲ្យទៅ​ជនជាតិចិនទាំងនោះអស់រលីង ក្រោយមកទើបបង្កការភ្ញាក់ផ្អើល។

ករណីនេះកើតឡើងនៅម៉ោង​៨និង៤០នាទីព្រឹក​ថ្ងៃទី​១៧ ​ខែធ្នូ ​ឆ្នាំ​២០១៨ ​ភូមិស្វាយ​តា​យាន ឃុំស្វាយ​តា​យាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង​។

ក្រោយកើតហេតុជនសង្ស័យទាំងនោះបានគេចខ្លួនបាត់អស់ ។ ហើយសូមបញ្ជាក់ថា ក្នុងថ្ងៃតែ១ ក៏មានករណីជនជាតិចិនចូលចាក់សាំងហើយធ្វើសកម្មភាពគំរាមយកលុយអស់១លានរៀល មួយករណីទៀតផងដែរ៕

មតិយោបល់