សិង្ហបុរី: អស់ជាច្រើនឆ្នាំមកហើយ ដែលមេដឹកនាំភូមាលោកស្រី អ៊ុង សានសូជី គឺជាអ្នកគាំទ្រសហគមន៍អន្តរជាតិ និងត្រូវបានសរសើរដោយអង្គការពិភពលោក សម្រាប់ការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនទសវត្ស ដើម្បីនាំលទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់ដល់ប្រទេសខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។
ទោះជាយ៉ាងណាក៏ដោយ លោកស្រី បានប្រឈមមុខ នឹងការរិះគន់យ៉ាងខ្លាំងចំពោះការបង្ក្រាបលើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងប្រទេសខ្លួន ដោយក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានចាត់ទុកថា ការសម្លាប់រង្គាល និងបង្ក្រាបទាំងនោះ គឺមានចេតនាប្រល័យពូជសាសន៍»។
ជាក់ស្ដែង ក៏មានមេដឹកនាំពិភពលោកមួយចំនួន ដូចជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad ក៏បានរិះគន់លើលោកស្រី ស៊ូជី ផងដែរ ទាក់ទងនឹងការចោទប្រកាន់ ទៅលើអំពើដ៏ឃោឃៅ នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ក្នុងអំឡុងកិច្ចប្រជុំមួយ កាលពីខែវិច្ឆិកា អនុប្រធានាធិបតីអាមេរិក លោក Mike Pence បាននិយាយថា ការធ្វើទុក្ខបុកម្នេញ ដោយការប្រើកម្លាំងទ័ពរបស់លោកស្រី គឺជាទង្វើមួយ មិនអាចប្រកែក ឬដោះសារបានទ្បើយ។
ដោយបណ្ដាប្រទេសមួយចំនួន បានធ្វើការដកប័ណ្ណកិត្តិយស ដែលបានប្រគល់ឲ្យលោកស្រី អ៊ុង សានស៊ូជី ដើម្បីឆ្លើយតបចំពោះបញ្ហាខាងលើ៕
មតិយោបល់