ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ច្រានចោលផែនការនាយករដ្ឋមន្ត្រីអង់គ្លេស ដើម្បីផ្លាស់ប្ដូរកិច្ចព្រមព្រៀង Brexit

EU: មេដឹកនាំអ៊ឺរ៉ុប បានបដិសេធការផ្លាស់ប្តូររបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី ​តេរ៉េហ្សា មេ ដើម្បីព្យាយាមចរចាឡើងវិញ លើដំណើរការចាកចេញនៃកិច្ចព្រមព្រៀង Brexit ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩។

កាលពីថ្ងៃអង្គារ សភាអង់គ្លេស បានបោះឆ្នោតគ្រាំទ្រ ដើម្បីឲ្យមានការចរចាឡើងវិញ លើកិច្ចព្រមព្រៀង Brexit របស់លោកស្រី មេ ដែលវាជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយ បានបង្កើតឱ្យមានភាពតានតឹង ជាមួយនឹងសហភាពអឺរ៉ុប បន្ទាប់ពីពួកគេបានជំទាស់ នៅក្នុងការផ្លាស់ប្តូរនេះ។

ការច្រានចោលពី EU នេះ លោកស្រី មេ បានមើលឃើញថា នេះជាឱកាសមួយ ដើម្បីរារាំងចក្រភពអង់គ្លេស មិនឱ្យចាកចេញពីសហភាពអឺរ៉ុប ដោយគ្មានកិច្ចព្រមព្រៀង៕

មតិយោបល់