ព័ត៌មានអន្តរជាតិ

អង់គ្លេស គ្រោងនឹងត្រឡប់ទៅកាន់យុទ្ធសាស្ត្រសង្រ្គាមត្រជាក់វិញ ដើម្បីទប់ស្កាត់ការគំរាមពីរុស្ស៊ី អ៊ីរ៉ង់ និងចិន

អង់គ្លេសៈ យុទ្ធសាស្ត្រនេះ បានចែងពីការបង្កើតអង្គភាពវាយតម្លៃ ដែលនឹងដោះស្រាយមត្ថភាពកងទ័ពរបស់អង់គ្លេស ដើម្បីទប់ស្កាត់ការគំរាមកំហែង បន្ទាប់ពីទីក្រុងឡុងដ៍ បានមើលឃើញអំពីសត្រូវនៃរដ្ឋបរទេស ក្នុងនោះរួមមានទាំងរុស្ស៊ី អ៊ីរ៉ង់ និងចិនផងដែរ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេសលោក Gavin Williamson បាននិយាយថា ប្រទេសលោក កំពុងពិចារណាលើការអនុម័តយុទ្ធសាស្ដ្រមួយ ដែលមិនធ្លាប់បានប្រើ ចាប់តាំងពីសម័យសង្គ្រាមត្រជាក់កន្លងមក ដើម្បីដោះស្រាយការគំរាមកំហែងពីរុស្ស៊ី។

យុទ្ធសាស្ដ្រនេះ គិតដល់ការបង្កើតអង្គភាពវាយតម្លៃ នៅក្នុងក្រសួងការពារជាតិអង់គ្លេស ដែលនឹងត្រូវបានប្រគល់ភារកិច្ចឲ្យវាយតម្លៃ សមត្ថភាពកងទ័ពខ្លួន នៅក្នុងអ្វីដែលទីក្រុងឡុងដ៍ បានចាត់ទុកថា ក្រៅពីរុស្ស៊ី រដ្ឋបរទេសជាសត្រូវ ក៏មានទាំងអ៊ីរ៉ង់ និងចិនផងដែរ។

ដោយផ្អែកលើហេតុផលនេះ អ្នកឯកទេសអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខនេះ នឹងវាយតម្លៃសមត្ថភាពរបស់កងទ័ពអង់គ្លេស ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងនាសម័យទំនើបនេះផងដែរ៕

មតិយោបល់