អាមេរិកៈ លោក បារ៉ាក់ អូបាម៉ា បានពន្យល់អំពីមូលហេតុដ៏គួរឲ្យភ្ញាក់ផ្អើលនៃការលើកលែងទោសដល់អ្នកវិភាគស៊ើបការណ៍សម្ងាត់យោធានាង Chelsea Manning ដែលបានធ្វើឲ្យបែកធ្លាយឯកសាររបស់យោធា។ នេះបើតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧។
លោក អូបាម៉ា បានបើកសន្និសីទកាសែត ក្នុងនាមជាប្រធានាធិបតីដែលនឹងជិតផុតអាណត្តិរបស់លោក កាលពីថ្ងៃពុធថា នាង Chelsea Manning ពិតជាសាកសមក្នុងការលើកលែងទោស ព្រោះនាងគ្មានចេតនាធ្វើឲ្យបែកធ្លាយព័ត៌មាន យោធានោះទេ។
ក្នុងនោះដែរ លោក អូបាម៉ា បានធ្វើការប្រឆាំងយ៉ាងខ្លាំង ចំពោះយុទ្ធនាការរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ខាងគណបក្សសាធារណរដ្ឋ ដោយហៅមហាសេដ្ឋីចលនទ្រព្យរូបនោះថា ជាបុគ្គលឆេវឆាវដែលមិនសមនឹងធ្វើជាមេដឹកនាំកំពូលរបស់អាមេរិកទ្បើយ។
គួរបញ្ជាក់ដែរថា ចាប់តាំងពីបោះឆ្នោតរួចមក លោក អូបាម៉ា បានជួបជាមួយនឹងលោក ត្រាំ និងបាននិយាយជាមួយគ្នា ក្នុងកម្មវិធីមួយចំនួន ខណៈដែលពួកគេសហការគ្នា ដើម្បីធ្វើការផ្ទេរតំណែងដោយសន្តិវិធី នៅសេតិវិមាន៕

មតិយោបល់