ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ីស្រាអែល ថា «ផ្លូវរូងភេរវកម្មក្រោមដី ដែលជីកតាមព្រំដែនលីបង់ គឺជាទង្វើនៃសង្គ្រាម»

អ៊ីស្រាអែលៈ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ហាក់បីដូចជាខិតខំប្រឹងប្រែង ក្នុងពេលដែលលោកធ្វើអធិប្បាយ ដើម្បីបញ្ចុះបញ្ចូលសហគមន៍អន្តរជាតិ អំពីការប្រឈមមុខនឹងគំរាមកំហែងរបស់ក្រុម Hezbollah ទៅកាន់អ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨។

មិនមែនជាគ្រាំទ្រ ដូចដែលគេបានមើលឃើញពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ធ្លាប់បានធ្វើវាកាលពីពេលកន្លងមកនោះទេ ប៉ុន្តែការនិយាយជាភាសាអង់គ្លេសរបស់លោក ត្រូវបានសំដៅយ៉ាងច្បាស់ ទៅកាន់អន្តរជាតិ។

តាមរយៈការលើកទ្បើងនេះ អាចឲ្យគេរំពឹងថា អ៊ីស្រាអ៊ែល នឹងចាត់វិធានការយោធាឯកតភាព ប្រសិនបើអង្គការសហប្រជាជាតិ ខកខានមិនបានធ្វើសកម្មភាព ទៅលើករណីខាងលើ។

ចាប់តាំងពីថ្ងៃទី៤ ខែធ្នូកន្លងមកនេះ អ៊ីស្រាអែលបានរកឃើញ ផ្លូវរូងភេរវកម្មក្រោមដីចំនួន ៤ ដែលបានជីកនៅក្រោមព្រំដែនចេញមកពីប្រទេសលីបង់។

ដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បាននិយាយថា «នេះមិនមែនគ្រាន់តែជាការឈ្លានពាននោះទេ តែវាគឺជាទង្វើនៃសង្រ្គាមមួយ»៕

មតិយោបល់