ឧត្ដរមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពី មន្ដ្រីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្ទះលក់គ្រឿងឧបភោគបរិភោគ និងតូបលក់ភេសជ្ជៈ ស្ថិតនៅផ្សារអន្លង់វែង ស្រុកអន្លង់វែង ខេត្ដឧត្ដរមានជ័យ ដើម្បីស្វែងរកទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។
ជាលទ្ធផល មន្ដ្រីកាំកុងត្រូលបានរកឃើញ និងដកហូតផលិតផលហួលកាលបរិច្ឆេទប្រើប្រាស់ មានដូចជា៖
– កាហ្វេ ៥០ កញ្ចប់តូច
– ត្រីខ ១៣ កំប៉ុង
មន្ត្រីកាំកុងត្រូល បានដកហូតយកមករក្សាទុក ដើម្បីកម្ទេចចោលពេលក្រោយ និងបានធ្វើការណែនាំដល់អាជីវករ អំពីគុណភាពសុវត្ថិភាពម្ហូបអាហារ និងការដាក់តាំងលក់ផលិតផលទំនិញឱ្យបានត្រឹមត្រូវ កុំឱ្យខូចគុណភាព៕
មតិយោបល់