ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអវកាសរុស្ស៊ី ប្រកាសត្រៀមខ្លួនរួចជាស្រេច ក្នុងការរចនាគ្រាប់រ៉ុកកែតទំនើបថ្មី

រុស្ស៊ីៈ ប្រធានក្រុមហ៊ុនអវកាសរុស្ស៊ី Roscosmos បានប្រកាសថា បានត្រៀមខ្លួនរួចជាស្រេច ក្នុងការរៀបចំកម្មវិធីបាញ់រ៉ុក្កែតថ្មីមួយ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩។

លោក Dmitry Rogozin ប្រធានក្រុមហ៊ុន Roscosmos បានបង្ហោះរូបភាពពីកិច្ចប្រជុំមួយ នៅឯវិទ្យាស្ថានស្រាវជ្រាវ ឈានមុខគេរបស់ទីភ្នាក់ងារ សម្រាប់ការសាងសង់រ៉ុកកែត និងយានអវកាសរុស្ស៊ី Tsniimash ជិតទីក្រុងម៉ូស្គូ ជាទីដែលសេចក្តីប្រកាសនេះ ត្រូវបានធ្វើឡើង។

ដោយលោក Rogozin បានសរសេរនៅលើប្រព័ន្ធសង្គម Twitter ថា៖ «ការរចនា និងការផលិតរបស់ឧស្សាហកម្មអវកាស បានបញ្ជាក់ថា ពួកគេត្រៀមខ្លួនរួចរាល់ ដើម្បីអនុវត្តគម្រោងនេះ ដើម្បីបង្កើតគ្រាប់រ៉ុកកែតធុនធ្ងន់។

អ្នកនាំពាក្យម្នាក់របស់ Roscosmos បានប្រាប់ភ្នាក់ងារ Sputnik កាលពីខែមុនថា គំនិតនៃការបង្កើតគ្រាប់រ៉ុក្កែតនេះ នឹងត្រូវបានបង្ហាញដល់រដ្ឋាភិបាលរុស្ស៊ី កាលពីថ្ងៃទី ១៥ ខែមករា ដោយរ៉ុកកែតថ្មីនេះ នឹងត្រូវបានគេហៅឈ្មោះថា Yenisei៕

មតិយោបល់