ចិន: បើយោងតាមការិយាល័យកិច្ចការស៊ីវិលខេត្តបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់បានសម្លាប់មនុស្សចំនួន ១០៥នាក់និងកំពុងបាត់ខ្លួន ១០៤នាក់ផ្សេងទៀតនៅខេត្តហឺប៉ី ភាគខាងជើងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅរសៀលថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៦នេះ។
ទឹកជំនន់និងការបាក់ដីដោយសារភ្លៀងធ្លាក់បានបង្កឱ្យមានការដួលរលំផ្ទះជាង ៥២.០០០ខ្នងនិងបំផ្លាញផ្ទះ ១៦០.០០០ខ្នង, ផលដំណាំជាង ៧០០.០០០ហិកតាត្រូវបានបំផ្លាញចោលនាំឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចជាង ១៥ពាន់លានយន់ ស្មើនឹង ២,២ពាន់លានដុល្លារសហរដ្ឋអាមេរិក ដោយឡែក អាជ្ញាធរក្នុងតំបន់បានជម្លៀសជិត ៣១០.០០០នាក់៕
មតិយោបល់