ព័ត៌មានអន្តរជាតិ

ជប៉ុន រារាំងយន្តហោះចម្បាំងរុស្ស៊ី Su-24 នៅលើដែនទឹកអន្ដរជាតិ

ជប៉ុនៈ កងកម្លាំងស្វ័យការពារជប៉ុន (JASDF) បានប្រើយន្តចម្បាំងជាច្រើនគ្រឿង ដើម្បីរារាំងយន្តហោះប្រយុទ្ធ Su-24 Fencer របស់រុស្ស៊ីនៅលើសមុទ្រជប៉ុន កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨។

វាគឺជាលើកទី២ហើយ ក្នុងមួយសប្តាហ៍ ដែលជប៉ុនមានសកម្មភាពបន្ទាន់ នៅពេលត្រូវជួបជាមួយយន្តហោះបរទេស។ បញ្ហានេះ បាននាំឲ្យក្រុងតូក្យូធ្វើការផ្លាស់ប្តូរ ដើម្បីពង្រីកកងកម្លាំងអាកាសរបស់ខ្លួនផងដែរ។

យន្តហោះចម្បាំង Su-24 កំពុងស្ថិតនៅលើការល្បាតតាមដែនអាកាស ជុំវិញដែនសមុទ្រអន្តរជាតិ នៅពេលឧប្បត្តិហេតុនេះ បានកើតឡើង៕

មតិយោបល់