ព័ត៌មានជាតិ

រថយន្ត​ស៊េរី​ទំនើប​ឡិចស៊ីស​GS300 ស្លាកលេខ​ ភ្នំពេញ​2AW-9904 បត់ឆ្វេងបុកម៉ូតូនិងផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ:​ នារី​វ័យ​ប្រហែល​២៥ឆ្នាំម្នាក់បើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ក្នុងស្ថានភាពស្រវឹង​និងក្នុងល្បឿនលឿន​ ហើយបានបួងចង្កូត​បត់ឆ្វេងមិន​ប្រយ័ត្ន​ក៏ជ្រុល​ទៅ​បុក​ម៉ូតូមួយគ្រឿង​និងបុកទ្វារ​ផ្ទះរបស់ប្រជាពលរដ្ឋ​ពេញទំហឹង​ បង្កឲ្យមានការភ្ញាក់ផ្អើល​ឡើយងកាល​ពី​វេលាម៉ោង​១០និង៥០​នាទី​យប់​ ថ្ងៃទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៨ ត្រង់ចំណុច​ខាងត្បូងសាលាលីមកុកវីង ប្រមាណ២០០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​១០១៣​ ស្ថិតក្នុងសង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​។

តាមប្រភពព័ត៌មាន​ពីកន្លែងកើតហេតុបាន​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​នារី​រូបស្រស់​ម្នាក់បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ ឡុចស៊ីស​GS300 ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ ​2AW-9904​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ តាមបណ្ដោយ​ផ្លូវ​១០១៣​ ក្នុង​ទិសដៅ​ពីលិចទៅកើតនិងក្នុងល្បឿនយ៉ាង​លឿន​។ លុះមកដល់ចំណុច​ផ្លូវបំបែកជាបួន​ រថយន្តបង្ក​ខាង​លើ​ក៏​បាន​បួង​ចង្កូត​បត់ឆ្វេងបំណងឆ្ពោះទៅ១៩៨៦​ ​ដោយ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ រួច​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ ហុង​ដា​ឃ្លីច​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​1CU-3062 ដែលឈប់ចតចោលនៅលើខឿនតាមចិញ្ចើមផ្លូវ​ត្រង់ចំណុចកើតហេតុ​បបណ្តាល​ឲ្យ​រង​ការ​ខូចខាត​​ ហើយរថយន្ត​នៅមិនទាន់​អស់​ល្បឿនបន្ត​ជ្រុល​ទៅ​បុក​ថូផ្កា​៤ទៅ៥ថូរងការ​ខូច​ខាត​ រួមទាំងទ្វារបន្ទប់ជួលមួយផ្ទាំង​រងការខូចខាតវៀចក្រពឹត។ ចំណែកឯ​រថយន្ត​រងការខូចខាត​ក្រពឹតផ្នែកខាងមុខ​យ៉ាង​ដំណំ​ទៅ​មុខ​លែង​រួច​ ដោយ​ឡែក​អ្នក​បើកបរ​រថយន្ត​បង្ក​បានរងរបួស​បាក់ដៃខាងឆ្វេង ភ្លាមៗនោះក៏ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍​បានជួយដឹកបញ្ជូនយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ​ផងដែល។

ក្រោយ​ពេល​កើត​ហេតុ​សមត្ថកិច្ច​មូល​ដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​មកដល់ចំណុច​កើត​ហេតុ​ រួចក៏បានធ្វើការរវាស់វែងនិង​ស្ទូច​យករថយន្ត​ខាងលើ​ទៅរក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ​ ដើម្បី​រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ក្រោយ​៕

មតិយោបល់