ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌទួលគោក ដាក់គោលដៅអនុវត្តន៌រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់ខ្លួនជនសង្ស័យ៣នាក់ ដែលលាក់សារធាតុញៀនដោយខុសច្បាប់។
ការឃាត់ខ្លួននេះធ្វើឡើងនៅម៉ោង១០និង៣០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ២៧១ ចំណុចខារ៉ាអូខេឌីយ៉ាម៉ង់ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ជនសង្ស័យទី១.ឈ្មោះ ណុប ផានរ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំនើតស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល, ទី២.ឈ្មោះ ផល ប៊ុនធឿន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរស្នាក់នៅជាមួយគ្នាមានស្រុកកំណើតស្រុកគីរីវង់ ខេត្តតាកែវ និងទី៣មានឈ្មោះ អ៊ូច សំអុល ភេទប្រុស អាយុ២០ឆ្នាំ មុខរបរស្នាក់នៅជាមួយគ្នា មានស្រុកកំណើតនៅជុំគីរី ខេត្តកំពង់ឆ្នាំង។
មុនឈានទៅដល់ឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យ ស្រាប់តែលេចជនសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់០១៥ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1CX-8394 ជិះពីត្បូងទៅជើងកាត់គោលដៅដោយមានការសង្ស័យបានកាក់ត្រូតពិនិត្យឆែកឆេរលើខ្លួនប្រាណស្រាប់រកឃើញក្រោមសថ្លាពណ៌សចំនួន៤កញ្ចប់ សង្ស័យជាគ្រឿងញៀនកឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាងត្រូវនាំខ្លួនមកអធិការដ្ឋានខណ្ឌទួលគោក ដើម្បីធ្វើកំណត់ហេតុនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់