ព័ត៌មានអន្តរជាតិ

រុស្ស៊ី ស្ដីបន្ទោសអ៊ីស្រាអែល ចំពោះការបំពាន វាយប្រហារដែនអាកាសនៅស៊ីរី

រុស្ស៊ីៈ រដ្ឋាភិបាលក្រុងម៉ូស្គូ បានចោទប្រកាន់អ៊ីស្រាអែល ពីបទរំលោភលើអធិបតេយ្យភាពស៊ីរី និងបានគំរាមជើងហោះហើរស៊ីវិលចំនួនពីរ បន្ទាប់ពីយន្តហោះចម្បាំងអ៊ីស្រាអែល បានបើកការវាយឆ្មក់តាមអាកាស នៅទីក្រុងដាម៉ាស់ កាលពីថ្ងៃអង្គារ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨។

ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការវាយប្រហារ និងទង្វើដែលពួកគេ (អ៊ីស្រាអែល) បានធ្វើ»។ នេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើអធិបតេយ្យភាពរបស់ស៊ីរី»។

ពាក់ព័ន្ធនឹងករណីនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេស បានស្ទាក់ចាប់មីស៊ីលអ៊ីស្រាអែលជាច្រើនគ្រាប់ ដែលបានបាញ់តម្រង់គោលដៅមកក្បែរទីក្រុងដាម៉ាស។

យ៉ាងណាមិញឆ្លើយតបនឹងករណីនេះ ភាគីអ៊ីស្រាអែល បានអះអាងថា ពួកគេ ធ្វើទ្បើងក្នុងគោងបំណងការពារខ្លួន ពីការបាញ់ប្រឆាំងយន្តហោះរបស់ពួកគេប៉ុណ្ណោះ៕

មតិយោបល់