ព័ត៌មានសិល្បៈ និងកម្សាន្ត

នៅ សុីនឿន ភ្ជាប់ពាក្យធំដុំ

កាលពីព្រឹកថ្ងៃទី២៧ ធ្នូ តារាចម្រៀងហង្សមាសល្បីល្បាញ លោក នៅ សុីនឿន បានធ្វើពិធីភ្ជាប់ពាក្យជាមួយគូស្នេហ៍ជាម្ចាស់សាឡននៅអាមេរិក នៅបុរីពិភពថ្មីតាខ្មៅ យ៉ាងគគ្រឹកគ្រេង ដោយពិធីរបស់លោក មានលក្ខណ:ស្ទើរដូចមង្គលការ។ ក្នុងពិធីនោះ តារាល្បីចូលរួមពេលព្រឹកតិចនាក់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ពិធីទទួលភ្ញៀវពេលល្ងាច ម្ចាស់ពិធីប្រកាសថា បានអញ្ជើញតារាសិល្ប: និងភ្ញៀវរហូតដល់ជាង៣០តុ ដូចគ្នានឹងជប់លៀងក្នុងពិធីមង្គលការដែរ។

សូមទស្សនាទិដ្ឋភាពហែរជំនូន និងទិដ្ឋភាពភ្ជាប់ពាក្យរបស់តារាចម្រៀង លោក នៅ សុីនឿន៖

មតិយោបល់