រុស្ស៊ីៈ យោងតាមអាជ្ញាធរតំបន់គ្រីមៀ បានឲ្យដឹងថា រុស្ស៊ី បានសាងសង់របងចម្ងាយ ៦០ គីឡូម៉ែត្រ នៅតាមបណ្តោយព្រំដែន ជាមួយអ៊ុយក្រែន ស្ថិតនៅភាគខាងជើងរុស្ស៊ី និងតំបន់គ្រីមៀ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨។
លោក Yefim Fiks អ្នកនាំពាក្យរដ្ឋសភាតំបន់គ្រីមៀ បានប្រាប់ភ្នាក់ងារព័ត៌មានរុស្ស៊ី Ria Novosti កាលពីថ្ងៃសុក្រថា ការផ្លាស់ប្តូរនេះ គឺចាំបាច់ដើម្បីការពារប្រជាពលរដ្ឋក្នុងតំបន់ ពីការធ្វើឧបាយកលឆ្កួតៗ ដោយរដ្ឋាភិបាលអ៊ុយក្រែននាពេលបច្ចុប្បន្ន។
លោក Fiks បានអះអាងថា « ការធ្វើអ្វីគ្រប់យ៉ាង អាចត្រូវបានរំពឹងទុករួចជាស្រេច ពីអាជ្ញាធរនៅក្នុងទីក្រុងគៀវ បើទោះបីជាការបង្កហេតុនោះ មិនដោយសារអាជ្ញាធរ ឬ បណ្ដាញភ្នាក់ងារផ្សេងទៀត អាចធ្វើវាទៅបានក៏ដោយ»៕
មតិយោបល់