កំពង់ចាមៈ សមត្ថកិច្ចបានប្រាប់ Post News ថា មានករណីឃាតកម្មបាញ់នឹងផ្លែព្រួញជាប់សៀតផ្កាតាមប្រឡោះរនាបឫស្សីបាក់ បណ្តាលឲ្យបុរសម្នាក់ឈ្មោះមឿន ចាន់ថា ភេទប្រុស អាយុ២៦ឆ្នាំ កំពុងដេក ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិស្រែរំដួល ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ក្រោយកើតហេតុ ជនបង្កបានព្យាយាមរត់គេចខ្លួន រហូតមកដល់រសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ ហើយពេលនេះ ជនសង្ស័យជាបង្កខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ចាត់ការតាមផ្លូវច្បាប់។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់